Nissan Navara Premium Cambodia Product Review

Posted on

ថយន្តថ្មីចុងក្រោយស៊េរី Nissan Navara PREMIUM PLUS នេះគឺបានរួមបញ្ចូលគ្នាជាមួយ NISSAN INTELLIGENT MOBILITY (NIM) បំពាក់ជាមួយនឹងមុខងារការពារ សុវត្ថិភាពខ្ពស់ ដោយមានពោងការពារសុវត្ថិភាពចំនួន ៧ គ្រាប់ (7 SRS Airbags) ដើម្បីធានាថា ក្រុមគ្រួសារអ្នក និងអ្នក គឺមានសុខសុវត្ថិភាព និង ដោយប្រពន្ធ័ការពារកម្រិតខ្ពស់។ វាត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ប្រកាសជាផ្លូវការ និងត្រូវបានគេចាប់អារម្មណ៍ពីបទបង្ហាញផលិតផល ដែលបង្ហាញពីភាពជាក់ស្តែង និងមុខងាររបស់រថយន្ត។ រថយន្តថ្មីចុងក្រោយ Nissan Navara PREMIUM PLUS នេះមិនត្រឹមតែផ្តោតសំខាន់ទៅលើតែកត្តាសុវត្ថិភាពរបស់អ្នកដំណើរតែប៉ុណ្ណោះនោះទេ តែថែមទាំងមានបំពាក់ជាមួយប្រព័ន្ធរក្សាបរិស្ថានជុំវិញជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុតរបស់នីសាន់ Intelligent Around View Monitor (i-AVM)។ មុខងារ Intelligent Around View Monitor របស់ Nissan ប្រើកាមេរ៉ាបួនគ្រាប់ដើម្បីផ្តល់នូវទិដ្ឋភាព ៣៦០ ដឺក្រេ បែបភ្នែកបក្សីនៅជុំវិញរថយន្ត ដើម្បីជួយសម្រួលជាមួយការចតរថយន្ត និងក្នុងស្ថានភាពពិបាក ឬការបត់បែននៅជុំវិញផ្លូវដីដែលពិបាកៗ។ កាមេរ៉ាចំនួនបួន […]